Circle K អបអរសាទរការសម្ពោធសាខាទី ២១ នៅអាកាសយានដ្ឋានភ្នំពេញ + គម្រោងពង្រីកដល់ ៣០០សាខានៅកម្ពុជា

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែជាង២ ឆ្នាំប៉ុណ្ណោះ Circle K បានពង្រីកខ្លួនបានជាង ២០សាខារួចមកហើយ។សាខាចុងក្រោយគេនេះដែរ ជាសាខាទី២១ ដែលបានបើកសម្ពោធជាផ្លូវការកាលពី​ព្រឹកថ្ងៃសុក្រទី១២ ខែមេសាឆ្នាំ ២០១៩នេះ មានទីតាំងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់នៅបរិវេណស្ថានីយ៍អ្នកមកដល់ Arrival Terminal ដែលគេរំពឹងទុកថានឹងទទួលបានការគាំទ្រនឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវដែលធ្វើដំណើរមកដល់អ្នកចាំទទួលភ្ញៀវនិងបុគ្គលិកធ្វើការនៅក្នុងអាកាសយានដ្ឋានផងដែរ។